You are now leaving hotshoes.asia

Please be informed that upon entering a third party website, Hotshoes’s privacy policy ceases to apply and you are advised to read the privacy policies of the third party website. Hotshoes gives no warranty as to the entirety, accuracy or security of the linked third party website or any of its content.

As such, Hotshoes shall not be responsible or liable in connection with the content of or the consequences of accessing the third party website.

អំពីធនាគារ ហេង ហ្វឹង


 ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក (“ធនាគារ” ឬ“HFCB”) ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងនាមជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតនៅឆ្នាំ 2022 ស្របតាមការអនុម័តរបស់ធនាគារជាតិនៃកម្ពុជា។
ទីស្នាក់ការកណ្ដាលរបស់ធនាគារដែលបានចុះបញ្ជីមានទីតាំងស្ថិតនៅអគារលេខ 342 មហាវិថីព្រះមុនីវង្ស កែងផ្លូវ N288 ភូមិ 4 សង្កាត់បឹងកេងកង 1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
សកម្មភាពគោលរបស់ធនាគារ គឺប្រតិបត្តិការអាជីវកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។
​​​​​​​គោលដៅសំខាន់នៃអាជីវកម្មរបស់ធនាគារយើងខ្ញុំ គឺការប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងយុត្តិធម៌ដល់អតិថិជនរបស់យើង។ យើងខ្ញុំជឿជាក់ថាអតិថិជនគ្រប់រូប និងទទួលបានសេវាកម្មហិរញ្ញវត្ថុដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់ពួកគាត់ ហើយយើងកំពុងព្យាយាមឥតឈប់ឈរដើម្បីកែលម្អផលិតផល និងសេវាកម្មរបស់យើង ដើម្បីធានាថាពួកគេអាចប្រើប្រាស់បាន មានតម្លៃសមរម្យ និងងាយស្រួលក្នុងការប្រើប្រាស់។ យើងបេ្តជ្ញាចំពោះតម្លៃស្នូលនៃភាពចម្រុះ និងកម្លាំងរួមរបស់យើង ទំនួលខុសត្រូវសង្គម និងផ្តល់សេវាជូនអតិថិជនដោយយុត្តិធម៌។ យើងផ្តល់អាទិភាពដល់សុខុមាលភាពរបស់បុគ្គលរបស់យើងផងដែរ ធានាថាបុគ្គលិកគ្រប់រូបមានឧបករណ៍ និងចំណេះដឹងគ្រប់គ្រាន់ដែលពួកគេត្រូវការ ដើម្បីរីកចម្រើនក្នុងតួនាទីរបស់ពួកគេក្នុងការឈានទៅរកចក្ខុវិស័យរបស់យើង គឺក្លាយជាធនាគារអន្តរជាតិដែលផ្តល់សេវាកម្មហិរញ្ញវត្ថុ និងមានសុវត្ថិភាពព័ត៌មានដ៏ប្រសើរដល់អតិថិជនទាំងអស់ក្នុងសហគមន៍ និងការប្តេជ្ញាចិត្តឥតងាករេរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងយុត្តិធម៌ដល់អតិថិជនរបស់យើង។

ចក្ខុវិស័យរបស់យើង
ដើម្បីក្លាយជាធនាគារអន្តរជាតិដែលផ្ដល់សេវាធនាគារ​និង​សន្តិសុខ​ព័ត៌មាន​កម្រិត​ខ្ពស់​បំផុត​ជូន​ដល់​អតិថិជន​ទាំង​អស់នៅ​ក្នុង​សហគមន៍​។

បេសកកម្មរបស់យើង
ផ្ដល់នូវសេវាធនាគារជូនដល់ប្រជាជនកម្ពុជា ម្ចាស់អាជីវកម្មក្នុងស្រុក និងអន្តរជាតិ ដើម្បីសម្រេចក្ដីសុបិនរបស់ពួកគាត់។ យើងនៅទីនេះ ដើម្បីធ្វើជាគំរូសេវាធនាគារស្ដង់ដារ តាមរយៈការបង្កើតបទពិសោធន៍សេវាធនាគារដែលមាន ផលិតផល និងសេវាកម្មដ៏ល្អបំផុតសម្រាប់អតិថិជននៅក្នុងយុគសម័យឌីជីថលនេះ។

គុណតម្លៃស្នូលរបស់យើង

  • ភាពចម្រុះ​ និងភាពរឺងមាំរួម
  • ទំនួលខុសត្រូវសង្គម
  • យកចិត្តទុកដាក់ចំពោះអតិថិជនស្មើៗគ្នា

ធនាគារ ហេង​ ហ្វឹង

របាយការណ៍ប្រចាំឆ្នាំ

បេសកកម្ម និងសមិទ្ធិផលរបស់យើងជាមួយប្រទេសកម្ពុជា
​​​​​​​ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៖


គណៈគ្រប់គ្រង


លោក ហាក់ សីលា

នាយករងប្រតិបត្តិ

លោក ហាក់ សីលា មានបទពិសោធន៍ជាង 11ឆ្នាំ ក្នុងវិស័យធនាគារពាណិជ្ជ។


Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat.

លោក ឈន ម៉ង់ឌី

ប្រធាននាយកដ្ឋាន ពាណិជ្ជកម្ម

លោក ម៉ង់ឌី មានបទពិសោធន៍ផ្នែកលក់ប្រហែល 20ឆ្នាំ រួមទាំងFMCG ទូរគមនាគមន៍ និងវិស័យធនាគារ។ គាត់បានចូលរួមយ៉ាងទូលំទូលាយ នៅក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសនៅក្នុងវីស័យធនាគារពាណិជ្ជ រួមបញ្ចូលទាំងស្ថាប័នធនាគារអន្តរជាតិ និងក្នុងស្រុក ក្នុងរយៈមួយទសវត្សចុងក្រោយ។

មុនចូលបម្រើការងារនៅធនាគារហេង ហ្វឹង (ខេមបូឌា) ម.ក លោកម៉ង់ឌី បានធ្វើការអស់រយៈពេល 12ឆ្នាំ សម្រាប់បទពិសោធន៍ធនាគារ ដោយចាប់ផ្តើមពីតួនាទីជាអ្នកគ្រប់គ្រងធម្មតា ដល់តួនាទីគ្រប់គ្រងជាន់ខ្ពស់។ គាត់បានចាប់ផ្តើមអាជីពធនាគារដំបូងរបស់គាត់ នៅអតីតធនាគារ ANZ Royal ជាអ្នកគ្រប់គ្រងទំនាក់ទំនង និងមានឱកាសបន្តបម្រើតាមស្ថាប័នធនាគារល្បីៗឈ្មោះមួយចំនួននៅក្នុង​ប្រទេសកម្ពុជាក្នុងតួនាទីជាអ្នកគ្រប់គ្រងរួមបញ្ចូលទាំងធនាគារកាណាឌីយ៉ា ជានាយកផ្នែកធនាគារប្រតិបត្តិការសកល។

លោក ម៉ង់ឌី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យបៀលប្រាយ។ គាត់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើន រួមទាំងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ កម្មវិធីណែនាំនៅបរទេសក្នុងប្រទេសចិន និងសិក្ខាសាលាខ្លីផ្សេងទៀត ដែលជាផ្នែកមួយនៃការលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។ 


លោក ស៊ុយ ពេជ្រ

ប្រធាននាយកដ្ឋាន គ្រប់គ្រងឥណទាន

លោក ស៊ុយ ពេជ្រ មានបទពិសោធន៍ផ្នែកឥណទានជាង 13 ឆ្នាំក្នុងវិស័យធនាគារ។

លោកមានបទពិសោធន៍ជាង 12ឆ្នាំ ជានាយកនាយកដ្ឋានគ្រប់គ្រងឥណទាន ទទួលខុសត្រូវក្នុងការវាយតម្លៃឥណទានសហគ្រាស និងឥណទានរាយ ការអភិវឌ្ឍគម្រូទម្រង់កម្ចី គោលនយោបាយឥណទាន ការគ្រប់គ្រងគុណភាពទ្រព្យសកម្ម និងកម្មវិធីបណ្តុះបណ្តាលឥណទាន។ លោកក៏មានបទពិសោធន៍ជាសាស្រ្តាចារ្យបង្រៀននិស្សិតបរិញ្ញាបត្រឆ្នាំទី4 វគ្គគណនេយ្យកម្រិតខ្ពស់ និងគណនេយ្យអន្តរជាតិ រយៈពេល2ឆ្នាំ នៅសាកលវិទ្យាល័យ វេស ស្ទឺន ផងដែរ។ 

លោក ស៊ុយ ពេជ្រ មានប្រវត្តិការសិក្សាដ៏រឹងមាំ ដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។  


លោកស្រី លី សុគន្ធា

ប្រធាននាយកដ្ឋាន ធនធានមនុស្ស និងរដ្ឋបាល

លោកស្រី លី សុគន្ធា មានបទពិសោធន៍ជាប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាលដែលមានប្រវត្តិធ្វើការក្នុងវិស័យធនាគារជាង 14 ឆ្នាំ។


លោក គង់ រ័ត្ននៈ

ប្រធាននាយកដ្ឋាន បច្ចេកវិទ្យាព័ត៌មាន

លោក គង់ រ័ត្ននៈ មានបទពិសោធន៍ជិត 15 ឆ្នាំក្នុងផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានសម្រាប់វិស័យហិរញ្ញវត្ថុ និងសេវាធនាគារ។​​​​​​​

លោកបានធ្វើការងារនៅតាមធនាគារធំៗក្នុងស្រុកក្នុងប្រទេសកម្ពុជារយៈពេល 13 ឆ្នាំមកហើយ ដោយចាប់ផ្ដើមដំបូងជាបុគ្គលិកផ្នែកអភិវឌ្ឍន៍ប្រព័ន្ធ អ្នកគ្រប់គ្រងទំនាក់ទំនងបណ្ដាញ និងសន្តិសុខព័ត៌មាន និងប្រធានផ្នែកសន្តិសុខបច្ចេកទេសព័ត៌មានវិទ្យា រយៈពេលពីរឆ្នាំ។ លោកបានចូលបម្រើការងារក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារបរទេសដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសកូរ៉េខាងត្បូង ក្នុងមុខតំណែងជាអ្នកគ្រប់គ្រងផ្នែកសន្តិសុខបច្ចេកទេសព័ត៌មានវិទ្យា។

លោក គង់ រ័ត្ននៈបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងបច្ចេកទេសព័ត៌មានវិទ្យា និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក រដ្ឋបាលធុរកិច្ចផ្នែកគ្រប់គ្រង។ ធ្លាប់បានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជាច្រើន រួមទាំងការត្រួតពិនិត្យបច្ចេកទេសព័ត៌មាន និង វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈសន្តិសុខព័ត៌មានវិទ្យាពីប្រទេសម៉ាឡាស៊ី និងជាអ្នកដឹកនាំការអនុវត្ត ISO/IEC 27001។  


លោក មួក ម៉ារដេត

ប្រធានមុខងារប្រតិបត្តិតាម

លោក មួក ម៉ារដេត មានបទពិសោធន៍ជាង 20 ឆ្នាំក្នុងមុខតំណែងជាច្រើនដូចជាផ្នែកឥណទាន គណនេយ្យ សវនកម្មផ្ទៃក្នុង ប្រតិបត្តិតាម និងនីតិកម្ម។

លោកមានបទពិសោធន៍ធ្វើជានាយកនាយកដ្ឋានប្រតិបត្តិតាម និងនីតិកម្មនៅធនាគារបរទេស ដែលជាធនាគារបុត្រសម្ព័ន្ធរបស់ South Korea Financial Group។ លោកមានជំនាញខាងផ្នែកអភិបាលកិច្ច និងការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ជាពិសេសគឺការងារពាក់ព័ន្ធនឹងការសម្អាតប្រាក់ ប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្ម។

មុននោះ លោកមានបទពិសោធន៍ក្នុងតួនាទីផ្សេងៗនៅក្នុងធនាគារ អេស៊ីលីដា ភីអិលស៊ី រយៈពេល13ឆ្នាំ រួមមានមន្ត្រីឥណទាន អ្នកគ្រប់គ្រងគណនេយ្យ ការត្រួតពិនិត្យគុណភាពសវនកម្ម របាយការណ៍ និងសវនកម្មអនុលោមភាព និងការវិភាពឥណទានជាដើម។

លោក មួក ម៉ារដេត មានបទពិសោធន៍ការងារទូលំទូលាយជាមួយនឹងបរិញ្ញាបត្រផ្នែកគណនេយ្យ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាល និងគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យល្បីៗនៅក្នុងប្រទេសកម្ពុជា។ លោក បានបញ្ចប់វគ្គប្រតិបត្តិតាមពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) ក្នុងឆ្នាំ2019។


លោក ឱម វិសាល

ប្រធាននាយកដ្ឋាន គ្រប់គ្រងហានិភ័យ

លោក ឱម វិសាល មានបទពិសោធន៍ប្រហែល ៣០ឆ្នាំ ក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា។ លោកបានចូលរួមជាសមាជិកស្ថាបនិកនៃស្ថាប័នហិរញ្ញវត្ថុមួយចំនួន។

លោកធ្លាប់ធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលទទួលបន្ទុកធ្វើការផ្លាស់ប្តូរអង្គការមិនមែនរដ្ឋាភិបាលទៅជាស្ថាប័នមីក្រូហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មការប្រតិបត្តិ គណៈកម្មការហានិភ័យឥណទាន និងគណៈកម្មការទ្រព្យសកម្ម និងបំណុល បូករួមជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបនៅក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រសាជីវកម្ម ការអភិវឌ្ឍផលិតផល ការអភិវឌ្ឍអាជីវកម្ម ការគ្រប់គ្រងទំនាក់ទំនងអតិថិជន ការគ្រប់គ្រងបុគ្គលិក ក៏ដូចជាការគ្រប់គ្រងការស្ដារឥណទាន។

លោក ឱម វិសាល បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារពីសាកលវិទ្យាល័យល្បីមួយនៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមបុគ្គលិកបម្រើការងារធនាគារនាំមុខគេក្នុងប្រទេសកម្ពុជា លោកក៏ទទួលបានអាហារូបករណ៍ជំនួយពីសហរដ្ឋអាមេរិក ដើម្បីសិក្សាការអភិវឌ្ឍមូលនិធិសហគមន៍ (ឥណទានមីក្រូ) នៅសហរដ្ឋអាមេរិក។ លោកទទួលបានវិញ្ញាបនបត្រប្រតិបត្តិនៅក្នុងការគ្រប់គ្រងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងប្រទេសសឹង្ហបុរី។


ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ


ក្រម​ប្រតិបត្តិ​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ (“​ក្រម​ BFI”)​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ ដើម្បី​កំណត់​ស្តង់ដារ​ក្រមសីលធម៌​នៃ​ការ​អនុវត្ត​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​សម្រាប់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​អ្នក​ប្រើប្រាស់​អាច​ពឹងផ្អែក​ និង​ជឿ​ទុកចិត្ត​បាន​ នៅ​ពេល​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ធនាគារ​ និង​ហិរញ្ញវត្ថុ​។​

ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក ប្តេជ្ញាគោរព និងអនុវត្តតាមស្មារតីនៃគុណតម្លៃរបស់ក្រមប្រតិបត្តិនេះ។

​​​​​​​សូម​ចុចតំណភ្ជាប់នេះដើម្បីមើល​ខ្លឹមសារនៃ "ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ"